Wednesday, November 16, 2016

ប្រើរូបមន្តមួយនេះ រង្វង់ភ្នែកខ្មៅ​នឹងបាត់​អស់​ក្នុង​ពេល ៣០ថ្ងៃ



មនុស្សជាច្រើន​នៅលើ​ពិភព​លោក​តែងតែ​ជួប​ប្រទះ​នូវបញ្ហា​រង្វង់​ភ្នែកខ្មៅ​ដក់នៅ​ខាង​ក្រោម​ភ្នែក។ រង្វង់​ភ្នែកខ្មៅ​នេះ​អាច​កើត​មាន​ឡើង​ដោយ​សារតែ​ភាព​តានតឹង, កង្វះ​នៃការ​គេង, បញ្ហា​សុខភាព, សម្ពាធ​ការងារ ឬការ​សិក្សា។

ប៉ុន្តែមិនមែនគ្មាន​វិធី​ដោះស្រាយ​នោះទេ អ្នកអាច​បង្កើត​ល្បាយ​បែប​ធម្មជាតិ​ដ៏មាន​ប្រសិទ្ធភាព​ដោយ​ខ្លួនឯង​បាន​ ហើយ​មាន​សុវត្ថិភាព​ថែម​ទៀត។

គ្រឿងផ្សំទាំងនោះមាន៖

  • ទឹកឃ្មុំ ១ស្លាបព្រា
  • ទឹកចម្រាញ់ចេញពីត្រសក់ស្រស់ ១ស្លាបព្រា
  • ទឹកចម្រាញ់ចេញពីដំឡូងបារាំង ១ស្លាបព្រា

ការរៀបចំ៖

  • អ្នកត្រូវលាយវត្ថុធាតុដើមទាំងអស់​នេះចូល​គ្នាឱ្យ​ក្លាយ​ជាល្បាយ​តែមួយ។
  • បន្ទាប់មកអ្នកត្រូវលាង​សម្អាត​ស្បែក​ខ្លួនឯង។
  • ចាប់ផ្តើមអនុវត្តលាបនៅលើផ្ទៃ​មុខ​របស់អ្នក ទុកចោល​ឱ្យបាន ២០នាទី។
  • បន្ទាប់ពីនោះត្រូវលាងសម្អាតដោយ​ប្រើទឹក​ត្រជាក់។

ប្រសិនបើអ្នកចង់ព្យាបាលបញ្ហារង្វង់ភ្នែក​ខ្មៅឱ្យ​បាត់​អស់​ទាំង​ស្រុង អ្នកត្រូវ​អនុវត្ត​ជារៀង​រាល់ថ្ងៃ ​យ៉ាង​ហោចណាស់ ៣០ ថ្ងៃ។ ប៉ុន្តែ​ល្បាយ​នេះ មាន​ប្រសិទ្ធភាព​តាំងពី​អ្នក​ប្រើបាន​មួយ​យប់​ដំបូង​មកម្ល៉េះ៕

ប្រភព ៖ news.camlocation.com

No comments:

Post a Comment