Latest Movies

Today Best choice
check all movies now playing

Wednesday, November 16, 2016

ស្តៅ​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​

ជាតិ​ល្វី​ង​​របស់​​ស្ដៅ​ ​មាន​​ប្រយោជន៏​សម្រាប់​អ្នក​ជំងឺ​នោម​ផ្អែម​រហូត​ដល់​ក្បួន​វេជ្ជ​សាស្រ្ត​បុរាណបាន​យក​ស្ដៅ ​ទៅ​ធ្វើ​ជា​រូប មន្ដ​ព្យា​បាល​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ផង ។



រូបមន្ដទី១

-យក​ស្ដៅ​ដាំ​ទឹក​ពិសា ឫ​នាំ​យក​ទៅ​ធ្វើ​ជា​អាហារ​ទទួល​ទាន​ក៏​បាន​តែ​ត្រូវ​ទទួល​ទាន​រាល់​ថ្ងៃ​។ អ្នក​នឹង​បាន​ឃើញ​ថាទឹក​នោម​ចាប់​ផ្ដើម​មាន​សភាព​ថ្លា​បន្តិច​ម្ដង​ៗ ហើយ​អាការ​ផ្សេង”​ គ៏​ចាប់​ផ្ដើម​មាន​សភាព​ថ្លា​បន្តិច​ម្ដង​ៗ ហើយ​អាការ​ផ្សេងៗ ក៏​ចាប់​ផ្ដើម​បាត់​បង់​ធូរ​រសាយ​ដែរ។

-វិ​ធី​ដាំ​ទឹក​គឺ​ត្រូវ​ប្រើ​ស្លឹក​ស្ដៅ​ ១​ក្ដាប់​ដោយ​ ជា​មួយ​ទឹក​៣៤​កែវដាំ​ឱ្យ​ពុះ​៥១០​នាទី​​រួច​ទទួល​ទាន​ស្ដៅ​នេះ​មួយ​ថ្ងៃ​៣​ដង​មុន​ពេល​អាហារ​។

រូបមន្ដទី២

-ប្រើ​ស្លឹក​ស្ដៅ​ស្រស់​ ១​គីឡូក្រាម​ ស្លឹក​ក្រូច​សើច​ស្រស់​១​គីឡូ​ក្រាម​វល្លិ៍​បណ្ដូល​ពេជ្រ​ស្រស់​១​គីឡូក្រាម​ ដាក់​ទឹក​ឱ្យ​លិច​ហើយ​ដាំ​ឱ្យ​ពុះ​ប្រមាណ ១០-១៥​នាទី។ចូរ​ទទួល​ទាន​ទឹក​ថ្នាំ​នេះ​ជំនួស​ទឹក​​ ដោយ​ទទួល​ទាន​១​កែវ​រៀង​រាល់​៤​ម៉ោង​ម្ដង​។ពេល​ទឹក​ថ្នាំ​សាប​ត្រូវ​យក​វត្ថុ​ធាតុ​ដើម​ថ្មី​មក​ដាក់​ស្ងោរ។ ទទួល​ទាន​ត្រឹម​តែ​៣​ឆ្នាំង​នឹង​បាន​ឃើញ​លទ្ធ​ផល​ជា​ពុំ​ខាន​។ក្នុង​អំឡុង​ពេល​នេះ​ដែរ​គួរ​ផ្អាក​ទទួល​ទាន​ទឹក​តែ​ កាហ្វេ​អូ​វ៉ាន់​ទីន​ និង​បង្អែម​គ្រប់​ប្រ​ភេទ៕






ប្រភព ៖ youthcambodia.com

សូមជួយសែរផង ដើម្បីបានជាចំណេះដឹងអំពីអត្ថប្រយោជន៏នៃការទទួលទាន​ស្ពៃក្តោប​

ស្ពៃក្តោប​គឺជា​ប្រភេទ​បន្លែ​ម្យ៉ាង ដែលមាន​រាង​មូល និង ផ្តុំ​ឡើង​ដោយ​ស្លឹក​ដែលមាន​ជាច្រើន​ស្រទាប់ ។ វា​មាន​បី​ប្រភេទ​សំខាន់ៗ​គឺ ស្ពៃក្តោប​ដែលមាន​ពណ៌ បៃតង​,​ក្រហម និង សលាយ​លឿង​។ ពណ៌​នៃ ស្ពៃក្តោប​បៃតង គឺមាន​ពណ៌​ចាប់ពី បៃតង​ស្រាល រហូតដល់​បៃតងចាស់​ខណៈពេលដែល​ស្ពៃក្តោប ក្រហម មាន​ស្លឹក ដែល​អាចមាន​ពណ៌​ក្រហមជាំឬ ស្វាយជាមួយ នឹង ស​សៃ​ពណ៌​ស​នៅ​ជុំវិញ​វា​។ ស្ពៃ ក្តោប​បៃតង និង ក្រហម​ទាំងពីរ​នេះ គឺមាន​ស្លឹក​ម៉ត់​រលោង​។ ស្លឹក​របស់​ស្ពៃក្តោប​សលាយ​លឿង គឺ​ហាក់ នឹង​អង្កាញ់​ជាង និង អាចមាន​ពណ៌​លឿង​ស លាយ បៃតង​។​



​អត្ថប្រយោជន៍​របស់​ស្ពៃក្តោប​ចំពោះ​សុខភាព គឺ​៖

•  ស្ពៃក្តោប​មាន​ផ្ទុក​នូវ សារជាតិ phytonutrients ដែល​វា​មាន​ដំណើរការ ក្នុង​ការជួយ​ការពារ រាងកាយ​ពី​ពួក​រ៉ាឌី កាល់​សេរី ដែល​អាច​បំផ្លាញ​ដល់ ភ្នាស​របស់​កោសិកា​។ សារជាតិ​នេះ ក៏បាន​ជួយ បង្ហាញ​សញ្ញា​ដល់ ហ្សែ​ន​របស់​យើង ក្នុងការ​បង្កើន​នូវ ផលិតផល​អង់ស៊ីមរ​ប​ស់វា ដែល​ចូលរួម​នៅក្នុង ការ​បន្សាប​ជាតិពុល​នៅក្នុង​រាងកាយ​។​

•  ស្ពៃក្តោប​ប្រហែលជា​អាចជួយ​បន្ថយ នូវ​ឱកាស​នៃ​កើត​មាននូវ​ជំងឺមហារីក ជាពិសេស នៅក្នុង​សួត ក្រពះ និង ក្រពេញ​ប្រូ​ស្តា​ត​។​

•  ស្ពៃក្តោប​គឺជា​អាហារ ជួយ​ធ្វើអោយ​សាច់ដុំ​រឹងមាំ​​ ​ជា​អ្នក​សំអាត​ឈាម និង ជា​អ្នក​ពង្រឹង​ដល់​សុខ ភាព​ភ្នែក​របស់​អ្នក​។​

•  ទឹកក្រឡុក​នៃ ស្ពៃក្តោប​ស្រស់​ឆៅ គឺ​ត្រូវបាន​គេ​បញ្ជាក់ថា វា​អាចជួយ​ព្យាបាល​ដល់​ជំងឺ​ដំបៅ​ក្រពះ ។​

•  ស្ពៃក្តោប​គឺ​សំបូរ​ទៅ​ដោយសារ​ធាតុដែក និង ស្ពាន់ធ័រ​។​

•  ទឹក​នៃ​ស្ពៃក្តោប​ស្រស់ គឺមាន​ប្រសិទ្ធភាព ក្នុងការ​ព្យាបាល​នូវ​ការចម្លង​រោគ នៃ​ពពួក​ផ្សិត (នេះ​គឺ ដោយសារតែ មាន​ផ្ទុក​នូវ​សារធាតុ​ស្ពាន់ធ័រ​) ។​

•  ស្ពៃក្តោប អាចជួយ​បន្ទាប​នូវ សេរ៉ូម​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​។​

•  ស្ពៃក្តោប​មាន​ផ្ទុក​នូវ sulforaphane ដែលជា​សារជាតិ ដែល​អាច​បង្កើន​នូវ  ផលិតផល​របស់ សារធាតុ​ប្រឆាំង នឹង​ប្រតិកម្ម​អុកស៊ីត និង អង់ស៊ីម​ដែល​ជួយ​ដល់​ការ​បន្សាប​ជាតិពុល​នៅក្នុង​ខ្លួន ។ សារជាតិ​នេះ មានដំណើរ​ការ ដោយ​វា​ បាន​ភ្ញោ​ច​ដល់ ផលិតផល​របស់ glutathione ដែល​វា​ជាផ្នែក​មួយ​ដ៏​សំខាន់បំផុត​នៅក្នុង​រាងកាយដើម្បី​ផលិត​បាន​នូវសមាស ធាតុ​ប្រឆាំងនឹង​ប្រតិកម្ម អុកស៊ីត ដែល​វា​មាន​នាទី​ក្នុងការ បន្សាប​ជាតិពុល​នៅក្នុង​ថ្លើម​។​

•    ស្ពៃក្តោប​ប្រភេទ​ក្រហម មាន​សារជាតិ phytonutrients ច្រើនជាង ពពួក​ស្ពៃក្តោប​បៃតង​។ សារជាតិ វីតាមីនC ដែលមាន​នៅក្នុង​ស្ពៃក្តោប​ក្រហម គឺមាន​ដល់​ទៅ ៨ ឬ ៩​ដង​ច្រើនជាង នៅក្នុង​ពពួក ស្ពៃក្តោប​បៃតង​។​

•    ស្ពៃក្តោប​ក្រហម មាន​ផ្ទុក anthocyanin (ធាតុ​ពណ៌​ក្រហម​) ដែល​វា​ជា​សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ក្នុង​ការជួយ​ការពារ​ដល់ កោសិកា​ខួរក្បាល ដូច្នេះ​គឺថា វា​អាច ជួយ​អ្នកក្នុងការ បង្ការ​នូវ​ជំងឺ Alzheimer’s៕






របៀធ្វើ សាច់គោបំពងល្ងរ


គ្រឿងផ្សំ

  • សាច់គោ ៥ខាំ
  • ស្ករ ១ស្លាបព្រាបាយ
  • ប៊ីចេងបន្តិច
  • អំបិលបន្តិច
  • ម្សៅមី ១ស្លាបព្រាបាយ
  • ម្សៅឆា ១ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ខ្ទឹមសចញ្ច្រាំ ១ស្លាបព្រាបាយ
  • ល្ងរស ៥ស្លាបព្រាបាយ
  • ម្រេចបន្តិច
  • ស្លឹកក្រូចសើច ២០សន្លឹក
  • ប្រេងឆា

របៀបធ្វើ

  1. សាច់គោ ជាអោយស្តើងៗ រួចហាន់ជាចង្វាមូល រួចយកទៅប្រលាក់ ជាមួយគ្រឿផ្សំដូចជា ស្ករ ប៊ីចេង អំបិល ម្សៅមី ម្សៅឆា ល្ងរ ម្រេច ប្រេងខ្យង និងខ្ទឹម ច្របល់អោយសព្វទុកប្រហែលជា ១០នាទី។
  2. ដាំប្រេងឆាអោយក្តៅខ្លាំង ដាក់សាច់គោចូលបំពងប្រហែល ៥នាទីសឹមដាក់ស្លឹកក្រូចសើច រួចបំពងដល់សាច់ស្រួយជាការស្រេច៕

ប្រភព ៖ news.cambo25.com

របៀបធ្វើ យីហ៊ឺ បីរសជាតិ


គ្រឿងផ្សំ

  • យីហ៊ឺ 
  • បង្គាក្រៀម 
  • ខ្ទឹមស 
  • ខ្ទឹមក្រហម 
  • ជ្រក់គល់ខ្ទឹម 
  • ម្ទេសដៃនាង 
  • ជីររណារ 
  • ជីរនាងវង 
  • សាលាដ 
  • ការ៉ុត 
  • ក្រូចឆ្មារ 
  • គល់ស្លឹកគ្រៃ 
  • ម្សៅស៊ុប 
  • ស្ករស

វិធីធ្វើ

  1.  វិធីធ្វើគឺដំបូងត្រូវដុតយីហ៊ឺឲ្យក្រៀមល្មម រួចហែកបេះជាសរសៃៗ។
  2. បង្គាក្រៀមត្រូវត្រាំទឹកឲ្យរីក រួចពូតឲ្យស្ងួត។
  3. គល់ស្លឹកគ្រៃ ខ្ទឹមស និងខ្ទឹមក្រហមត្រូវហាន់ស្ដើងៗ។
  4. បន្ទាប់ពីរៀបរយគ្រឿងផ្សំរួច ត្រូវចាប់ផ្ដើមយកសរសៃយីហ៊ឺ បង្គាក្រៀម គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ជីររណារ ជីរនាងវង និងជ្រក់គល់ខ្ទឹមមកច្របល់ចូលគ្នាដោយបន្ថែមស្ករស ម្សៅស៊ុប ហើយច្របាច់ក្រូចឆ្មារចូលបន្តិច។
  5. ចុងក្រោយ គ្រាន់តែរៀបសាលាដ និងចំណិតការ៉ុតដាក់ចាន រួចដួសញាំដាក់ពីលើជាការស្រេច។

***យីហ៊ឺបីរសជាតិនេះជាប្រភេទគ្រឿងក្លែមមានរសជាតិជូរអែមហឹរតិចៗ

ប្រភព ៖ news.cambo25.com

វិធីធ្វើ​ជ្រក់​សណ្តែក​បណ្តុះ



ប្រិយ​មិត្ត​ចង់​ដឹងទេថា តើ​ធ្វើយ៉ាង​ម៉េច​ទើបជ្រក់សណ្តែកបណ្តុះ​ឲ្យមាន​រស់​ជាតិ​ឆ្ងាញ់? ចង់ដឹងច្បាស់​សូម​អនុវត្តជាមួយនឹង​ ឥឡូវ​នេះទាំងអស់គ្នា។

+ គ្រឿងផ្សំ
- សណ្តែក​បណ្តុះ ៥០០ក្រាម
- ទឹក ៨៥០មីលីលីត្រ
- ​អំបិល ១ស្លាបព្រាបាយកន្លះ
- ម្ទេស ដាក់តាមចំណូលចិត្ត

+ វិធីធ្វើ
១. មុន​ដំ​បូង​​​យក​​សណ្តែក​បណ្តុះ​​ដែល​លាង​ស្អាត​​រួច​ហើយ​ច្រក​ចូល​​ទៅ​​ក្នុង​​កែវ។
 ២. បន្ទាប់​មក​យក​​ឆ្នាំង​​ដាក់​ទឹក​ ជា​មួយ​និង​​អំ​បិល​​ចូលរួច​​ហើយ​​យក​វា​​ទៅ​ដាក់​​ដាំ​ឲ្យ​ពុះ។
៣. បន្ទាប់​ពី​ទឹក​ពុះ​​​លើក​ពី​ចង្ក្រាន​ភ្លាម​​ចាក់​ចូល​​ក្នុង​​​កែវ​ភ្លាម​រូច​ហើយ​គ្របគំរប​​ទុក ២-៣ថ្ងៃ​​។
៤. ធ្វើ​ដូច​នេះ​​​ដើម្បី​ឲ្យ​ស្រួយ​​ឆ្ងាញ់ ប្រសិន​បើ​ស្ទាក់​ស្ទើរ​​ទឹក​ត្រជាក់​ក្តៅ​​សណ្តែក​​អាច​រលួយបាន។
៥. ​បន្ទាប់​ពី​រក្សាទុក​ ២-៣​ថ្ងៃអ្នក​​​អាចយក​​វា​មក​​ញ៉ាំ​​​​​បាន​​ ២ថ្ងៃ​ជូរល្មម​បើ​ចូល​ចិត្ត​​ជូរ​ខ្លាំង​ ៣ថ្ងៃ​ ពេល​ញ៉ាំ​​ដាក់​ម្ទេស​​តាមការ​​ចូល​ចិត្ត៕

ប្រភព ៖ news.cambo25.com

ប្រើរូបមន្តមួយនេះ រង្វង់ភ្នែកខ្មៅ​នឹងបាត់​អស់​ក្នុង​ពេល ៣០ថ្ងៃ



មនុស្សជាច្រើន​នៅលើ​ពិភព​លោក​តែងតែ​ជួប​ប្រទះ​នូវបញ្ហា​រង្វង់​ភ្នែកខ្មៅ​ដក់នៅ​ខាង​ក្រោម​ភ្នែក។ រង្វង់​ភ្នែកខ្មៅ​នេះ​អាច​កើត​មាន​ឡើង​ដោយ​សារតែ​ភាព​តានតឹង, កង្វះ​នៃការ​គេង, បញ្ហា​សុខភាព, សម្ពាធ​ការងារ ឬការ​សិក្សា។

ប៉ុន្តែមិនមែនគ្មាន​វិធី​ដោះស្រាយ​នោះទេ អ្នកអាច​បង្កើត​ល្បាយ​បែប​ធម្មជាតិ​ដ៏មាន​ប្រសិទ្ធភាព​ដោយ​ខ្លួនឯង​បាន​ ហើយ​មាន​សុវត្ថិភាព​ថែម​ទៀត។

គ្រឿងផ្សំទាំងនោះមាន៖

  • ទឹកឃ្មុំ ១ស្លាបព្រា
  • ទឹកចម្រាញ់ចេញពីត្រសក់ស្រស់ ១ស្លាបព្រា
  • ទឹកចម្រាញ់ចេញពីដំឡូងបារាំង ១ស្លាបព្រា

ការរៀបចំ៖

  • អ្នកត្រូវលាយវត្ថុធាតុដើមទាំងអស់​នេះចូល​គ្នាឱ្យ​ក្លាយ​ជាល្បាយ​តែមួយ។
  • បន្ទាប់មកអ្នកត្រូវលាង​សម្អាត​ស្បែក​ខ្លួនឯង។
  • ចាប់ផ្តើមអនុវត្តលាបនៅលើផ្ទៃ​មុខ​របស់អ្នក ទុកចោល​ឱ្យបាន ២០នាទី។
  • បន្ទាប់ពីនោះត្រូវលាងសម្អាតដោយ​ប្រើទឹក​ត្រជាក់។

ប្រសិនបើអ្នកចង់ព្យាបាលបញ្ហារង្វង់ភ្នែក​ខ្មៅឱ្យ​បាត់​អស់​ទាំង​ស្រុង អ្នកត្រូវ​អនុវត្ត​ជារៀង​រាល់ថ្ងៃ ​យ៉ាង​ហោចណាស់ ៣០ ថ្ងៃ។ ប៉ុន្តែ​ល្បាយ​នេះ មាន​ប្រសិទ្ធភាព​តាំងពី​អ្នក​ប្រើបាន​មួយ​យប់​ដំបូង​មកម្ល៉េះ៕

ប្រភព ៖ news.camlocation.com

ដឹងទេ!​ផឹក​ស្រា​មុខ​​ក្រហម​ ​ប្រឈម​នឹងជំងឺ​ ២ ប្រភេទ



បើ​យោង​តាម​លោក​បណ្ឌិត Nguye Duy Thinh (ជា​អ្នក​ជំនាញ​ជីវវិទ្យា និងផ្នែក​ចំនី​​អាហារ​នៃ​មហាវិទ្យាល័យ ហានណូយ​) បាន​ពន្យល់​ថា មនុស្ស​មួយ​ចំនួន​ដែល​មាន​រោគ​សញ្ញា​ពណ៌​ក្រហម​នៅ​តាម​កញ្ចឹងក ឬនៅ​លើ​មុខ​ មាន​ន័យ​ថា​សសៃ​ឈាម​កំពុងតែ​ត្រូវ​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជាតិ​ស្រវឹង​ខ្ពស់​បំផុត។ ដំណាក់​កាល​នេះ​អ្នក​គួរ​តែ​ឈប់​ទទួល​ទានគ្រឿង​ស្រវឹង​បន្ត​ទៀត ព្រោះ​វា​អាច​បណ្តោល​មក​ពី​ការ​បង្ក​ជំងឺ​ ២ ប្រភេទ។

ងាយ​នឹង​កើត​ជំងឺ​ថ្លើម
ការ​ទទួល​ទានគ្រឿង​ស្រវឹង​បណ្តោល​ឱ្យ​ប៉ះ​ពាល់​ដល់​ថ្លើម នេះ​ជា​ផ្នែក​មួយ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កើន​ឡើង និង​អាច​ធ្វើ​ឱ្យ​ស្លាប់​មក​ពី​ជំងឺ​ថ្លើម។ អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹងច្រើន​ នឹង​ទទួល​ទាន​រយៈ​ពេល​យូរ​ឆ្នាំ​អាចមាន​ផលវិបាក​ធ្ងន់​ធ្ងរ​បំផុតនៅ​លើ​ថ្លើម។ ភាគច្រើន​ដែល​គេ​តែង​តែ​ឃើញ​កើត​មាន​ឡើង​គឺ​ជំងឺ​ក្រិន​ថ្លើម​រ៉ាំរ៉ៃ។ សញ្ញា​នៃ​ជំងឺ​នេះ​គឺ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ចង់​ក្អួត, ហើម​សន្លាក, ឈឺពោះ, ហត់​អស់​កំលាំង។ គ្រឿង​ស្រវឹង​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​ពីរ​នៃ​ជំងឹ​ក្រិន​ថ្លើមប្រភេទ B ។ អ្នក​ជំងឺ​នេះ​ភាគ​ច្រើន​អាច​ស្លាប់​ដោយ​សារការ​ហូរ​ឈាម​ក្រពះ, ពោះ​វៀន, ជំងឺ​រីង​រៃ, មហារីកថ្លើម​ធ្ងន់​ធ្ងរ។

សម្ពាធ​ឈាមងាយ​នឹង​ឡើង​ខ្ពស់
ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​សាកលវិទ្យាល័យ​ជាតិ​ (ប្រទេសកូរ៉េ​ខាងត្បូង) បាន​ប្រមូល​ទិន្នន័យ​ពី​មនុស្ស ១,៧០០ នាក់ ហើយ​បាន​រកឃើ្​ថា​មនុស្ស​ជា​ញឹក​ញាប់​មាន​មុខ​ពណ៌​ក្រហម​ក្រោយ​ពេលផឹក​គ្រឿង​ស្រវឹង​ទំនង​ជា​មាន​សម្ពាធ​ឈាម​ខ្ពស់​ជាងអ្នក​ធម្មតា ២,២៧ ដង។ មនុស្ស​មាន​មុខ​ក្រហម​ពេល​ទទួល​ទាន​គ្រឿង​ស្រវឹង និង​ញ៉ាំ​ការ៉េម​ជា​ញឹក​ញាប់​អាច​មាន​ហានិភ័យ​នៃសម្ពាធឈាម​កើន​ឡើង​ខ្ពស់​ជាង​អ្នក​ដទៃ។

ខាង​ក្រោម​នេះ​គឺ​ជា​អនុសាសន៍​មួយ​ចំនួន​សម្រាប់​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន៖

  • កុំ​ងូត​ទឹក​ភ្លាមៗ​បន្ទាប់​បី​ស្រវឹង៖ ព្រោះ​វា​ធ្វើ​ឱ្យ​មាន​លំហូរនៃបរិមាណ​ជាតិ​ស្ករ​ដ៏​ច្រើន​នៅ​ក្នុងរាង​កាយ ហេតុនេះ​ការ​កាត់​បន្ថយ​បរិមោណ​នៃ​ជាតិ​ស្ករ​ក្នុងឈាម​នាំ​ឱ្យ​មាន​បញ្ហា​រំញោច, ការ​ទទួល​កំដៅ​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឱ្យ​ដាច់​សសៃ​ឈាមខួរ​ក្បាល, សសៃឈាម​បេះ​ដូង​ត្រូវ​ចុះ​ថយ។
  • កុំ​ពិសា​គ្រឿង​ស្រវឹង​មុន​ពេល​មិន​ទាន់​ហូប​អាហារ៖ នៅ​ពេល​ឃ្លាន​បរិមាណ​ទឹក​អាស៊ីត​នៅ​ក្នុង​ក្រពះ​បាន​កើន​ឡើង រួម​បញ្ចូល​ទាំង​ជាតិ​អាកុល​នៅ​ក្នុង​ស្រាបៀរ​នឹង​ធ្វើ​ឱ្យ​អ្នក​កាន់តែ​ធ្វើ​ឱ្យ​ក្រពះ​មិន​ស្រួល។
  • កុំ​ផឹក​តែ​ភ្លាម​ៗ​ក្រោយ​ពី​ទទួល​ទាន​គ្រឿង​ស្រវឹង៖ សមាសភាគ​អាច​ធ្វើ​ការ​ច្រោះ​ជាតិ​ស្រវឹង​នៅក្នុង​ស្រពេះ​យ៉ាង​ឆាប់​រហ័ស និង​បង្ក​ឱ្យមាន​ការ​ខូច​ខាតដល់​ក្រពះ​ថែម​ទៀត៕

ប្រភព ៖ news.camlocation.com