Tuesday, November 15, 2016

ស្នាមថើប​ ដែលធ្វើឱ្យ​មនុស្សស្រី​ចង់ចាំអស់​មួយជីវិត


ការ​លួចថើប, ការ​ថើប​ដ៏​រ៉ូម៉ែន​ទិច​តាម​បែប​បារាំង ការ​ថើប​ក្នុង​ថ្ងៃរៀប​អាពាហ៍ពិពាហ៍... គឺជា​កូន​សោ​ដែល​ចាក់​ភ្ជាប់​អារម្មណ៍​របស់​មនុស្ស​ស្រី​មិន​ឱ្យភ្លេច​ជា​រៀង​រហូត។

នៅ​ក្នុង​ជីវិតរបស់​មនុស្ស​ស្រី​តែងតែមាន​ការ​ថើប និង​ថើប​ជាច្រើន​ដង ប៉ុន្តែ​មាន​ការ​ថើប​ពិសេស​ដែល​ធ្វើឱ្យ​នាង​បំភ្លេច​មិន​បានរហូត។ ព្រោះ​ការ​ដែល​មាន​លក្ខណៈ​ពិសេស​ធ្វើឱ្យ​នាង​រំភើប​ជាង​ការ​ថើប​ធម្មតា និង​ធ្វើ​ឱ្យដិត​ជាប់​នៅ​ក្នុង​អារម្មណ៍​របស់​​នាង​ជា​និច្ច។

ការ​លួច​ថើបលើកដំបូង
បើ​ទោះ​ជា​ការ​ថើប​លើក​ដំបូងហាក់​ដូចជា​បំពាន​លើ​នាង​បន្តិច ប៉ុន្តែ​នាង​មិន​ប្រកាន់ ហើយថែម​ទាំង​រក្សា​អនុស្សាវរីយ៍​នេះ​​ទុក​នៅ​ក្នុង​ចិត្ត​ជា​និច្ច។ កា​លួច​បន្លំ​ថើប​តែង​តែ​កើត​មាន​ឡើង​សម្រាប់​គូស្នេហ៍​គ្រប់​រូប ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​ស្នាម​ញញឹម​គ្រប់ពេល។

ការ​ថើប​ដោយបើក​ជំហ​សម្រាប់​គ្រាដំបូង​នៅ​ក្នុង​ជីវិត
តើ​អ្នក​ណា​ ដែលមិន​ទទួលការថើប​ជា​លើកដំបូង​នោះ? គ្រាន់តែ​ខុសគ្នា​ត្រង់​អ្នកខ្លះ​ឆាប់​ទទួល​បាន​ស្នាម​ថើប ហើយ​អ្នក​ខ្លះយូរនឹង​ទទួលបាន​តែ​ប៉ុណ្ណោះ។ ស្ត្រី​ភាគ​ច្រើន​និយាយថា ខ្ញុំមិនអាច​បំភ្លេច​បាន​ទេ​ចំពោះ​ស្នាម​ថើប​ដ៏​រំជើប​រំជួលនៅ​គ្រាដំបូង។ ចំណុច​នេះ​អាច​បញ្ជាក់​ថា​នាង​បាន​កំណត់​នៃ​ចិត្ត​គំនិត្ត​រួច​ទៅ​ហើយ នៅ​ពេល​ដែល​ចូល​ប្រលូក​ក្នុង​ឆាក​ស្នេហា។ បើ​ទោះបី​ជា​ការ​ថើប​លើកដំបូង​គឺជា​ពេលវេលា​មួយ​ដ៏​អស្ចារ្យ ឬ​គួរឱ្យ​ធុញ​ទ្រាន់ តែ​វា​ជា​បទពិសោធន៍​ដែល​មិន​អាចបំភ្លេច​បាន​សម្រាប់​មនុស្ស​គ្រប់​រូប​ជា​ពិសេស​មនុស្ស​ស្រី។

ការ​ថើប​ដ៏​រ៉ូមែន​ទិច​តាម​បែប​បារាំង
ការថើប​របស់​ជា​លើក​ដំបូង​របស់​ជនជាតិ​បារាំងរវាង​មនុស្ស​ពី​នាក់ អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​អារម្មណ៍ពុះ​កញ្ជ្រោល​ខ្លាំង និង​ចង់​ចាំ​ភាព​ផ្អែម​ល្ហែម​ទុក​នៅ​ក្នុង​ខួរក្បាល​រហូត។​ ដោយ​ឡែក​ចំណាប់​អារម្មណ៍​នៃការ​ថើប​ដ៏ជ្រាល​ជ្រៅ​របស់​ជនជាតិ​បារាំង​ជា​លើក​ដំបូង (ដោយ​ប្រើមាត់​ទល់នឹង​មាត់) និង​ធ្វើ​ឱ្យបាន​ការ​ចង់​ចាំ​ពេញ​មួយ​ជីវិត​របស់​មនុស្ស​ស្រី។

ការ​ថើប​ដ៏​អាក្រក់​បំផុត
ការ​ថើប​មិន​មែន​រ៉ូមែន​មាន​ភាពទិច​ទាំង​អស់នោះ​ទេ។ មាន​ការ​ថើប​ដ៏​អាក្រក់​បើ​ទោះ​បី​ជា​អ្នក​មិន​ចង់​ចង់ចាំ ប៉ុន្តែ​អ្នក​នៅ​តែមិន​អាច​បំភ្លេច​វា​បាន។ នោះគឺការ​ថើប​ដែល​ធ្វើ​ឡើង​នៅ​ក្នុងស្ថានភាព​ដែល​អ្នក​ឈឺ ឬការ​ពិន័យ​នៅក្នុង​កម្មវិធី​សប្បាយ​អ្វីមួយ​ដែល​តម្រូវ​ឱ្យ​អ្នក​ថើប​ជាមួយ​អ្នក​ណា​ម្នាក់​ទាំង​មិន​ពេញ​ចិត្ត។

ការ​ថើប​នៅ​ក្នុង​កម្មវិធីមង្គលការ
មិន​ថា​នាង​ត្រូវ​បាន​មិត្ត​ប្រុស​ថើប​មិនដឹង​ជា​ប៉ុន្មាន​ដង​ហើយ​ក្តី ប៉ុន្តែការ​ថើប​ក្នុងកម្មវិធី​អាពាហ៍ពិពាហ៍​គឺជា​កន្លែង​ផ្សេង​ដែល​ធ្វើ​ឱ្យ​បេះ​ដូង​នាង​មាន​ភាព​ញាប់​ញ័រ។ តម្លៃនៃការ​ថើប​នេះត្រូវបាន​​លើ​ឡើងដោយ​សាច់​ញាតិ និង​មិត្តភក្តិជា​សាក្សី។ អារម្មណ៍​ដ៏​ពិសេស​ពេល​នេះ​ មិនប្រាដក​ទេ​ថា​នាង​អាច​ជួប​ប្រទះម្តង​ទៀត​នៅ​ថ្ងៃអនាគត់។

ថើប​លើកដំបូង​មុនពេល​ចូល​គេង
ការ​ថើប​មុនពេល​ចូល​គេង​របស់​ប្តីប្រព្ធ​ដែល​រៀបការថ្មោងថ្មី​ត្រូវបាន​គេ​ចាត់​ទុក​ថា​ ជាអារណ៍​ដ៏អស្ចារ្យ​បំផុត​ទីពីរនៅ​ក្នុងជីវិត។ សុភមង្គល​មិនមែន​ជា​អ្វីដែល​ស្មុគស្មាញ​នោះទេ ពេលខ្លះ​គ្រាន់តែ​ជា​ការ​ថើប​នៅ​លើ​ថ្ងាស់​ទន់ភ្លន់​របស់​នាង គឺគ្រប់គ្រាន់​ធ្វើ​ឱ្យ​បេះដូង​របស់​របស់​អ្នកមាន​ភាព​កក្តៅទៅ​ហើយ៕

ប្រភព ៖ news.camlocation.com

1 comment:

  1. Play'n GO Casino Review | Bonus & Facts | Bonuses
    Find out 1xbet everything you need to 인카지노 know about Play'n GO Casino from the casino review to its bonus features and promotions.Min. Deposit: £20Max. Bet: £100RTP: 제왕 카지노 96.20% Rating: 4.8 · ‎Review by welife

    ReplyDelete