
អត្ថប្រយោជន៍របស់ស្ពៃក្តោបចំពោះសុខភាព គឺ៖
• ស្ពៃក្តោបមានផ្ទុកនូវ សារជាតិ phytonutrients ដែលវាមានដំណើរការ ក្នុងការជួយការពារ រាងកាយពីពួករ៉ាឌី កាល់សេរី ដែលអាចបំផ្លាញដល់ ភ្នាសរបស់កោសិកា។ សារជាតិនេះ ក៏បានជួយ បង្ហាញសញ្ញាដល់ ហ្សែនរបស់យើង ក្នុងការបង្កើននូវ ផលិតផលអង់ស៊ីមរបស់វា ដែលចូលរួមនៅក្នុង ការបន្សាបជាតិពុលនៅក្នុងរាងកាយ។
• ស្ពៃក្តោបប្រហែលជាអាចជួយបន្ថយ នូវឱកាសនៃកើតមាននូវជំងឺមហារីក ជាពិសេស នៅក្នុងសួត ក្រពះ និង ក្រពេញប្រូស្តាត។
• ស្ពៃក្តោបគឺជាអាហារ ជួយធ្វើអោយសាច់ដុំរឹងមាំ ជាអ្នកសំអាតឈាម និង ជាអ្នកពង្រឹងដល់សុខ ភាពភ្នែករបស់អ្នក។
• ទឹកក្រឡុកនៃ ស្ពៃក្តោបស្រស់ឆៅ គឺត្រូវបានគេបញ្ជាក់ថា វាអាចជួយព្យាបាលដល់ជំងឺដំបៅក្រពះ ។
• ស្ពៃក្តោបគឺសំបូរទៅដោយសារធាតុដែក និង ស្ពាន់ធ័រ។
• ទឹកនៃស្ពៃក្តោបស្រស់ គឺមានប្រសិទ្ធភាព ក្នុងការព្យាបាលនូវការចម្លងរោគ នៃពពួកផ្សិត (នេះគឺ ដោយសារតែ មានផ្ទុកនូវសារធាតុស្ពាន់ធ័រ) ។
• ស្ពៃក្តោប អាចជួយបន្ទាបនូវ សេរ៉ូមរបស់កូឡេស្តេរ៉ូល។
• ស្ពៃក្តោបមានផ្ទុកនូវ sulforaphane ដែលជាសារជាតិ ដែលអាចបង្កើននូវ ផលិតផលរបស់ សារធាតុប្រឆាំង នឹងប្រតិកម្មអុកស៊ីត និង អង់ស៊ីមដែលជួយដល់ការបន្សាបជាតិពុលនៅក្នុងខ្លួន ។ សារជាតិនេះ មានដំណើរការ ដោយវា បានភ្ញោចដល់ ផលិតផលរបស់ glutathione ដែលវាជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងរាងកាយដើម្បីផលិតបាននូវសមាស ធាតុប្រឆាំងនឹងប្រតិកម្ម អុកស៊ីត ដែលវាមាននាទីក្នុងការ បន្សាបជាតិពុលនៅក្នុងថ្លើម។
• ស្ពៃក្តោបប្រភេទក្រហម មានសារជាតិ phytonutrients ច្រើនជាង ពពួកស្ពៃក្តោបបៃតង។ សារជាតិ វីតាមីនC ដែលមាននៅក្នុងស្ពៃក្តោបក្រហម គឺមានដល់ទៅ ៨ ឬ ៩ដងច្រើនជាង នៅក្នុងពពួក ស្ពៃក្តោបបៃតង។
• ស្ពៃក្តោបក្រហម មានផ្ទុក anthocyanin (ធាតុពណ៌ក្រហម) ដែលវាជាសមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ក្នុងការជួយការពារដល់ កោសិកាខួរក្បាល ដូច្នេះគឺថា វាអាច ជួយអ្នកក្នុងការ បង្ការនូវជំងឺ Alzheimer’s៕




No comments:
Post a Comment