Wednesday, November 16, 2016

របៀធ្វើ សាច់គោបំពងល្ងរ


គ្រឿងផ្សំ

  • សាច់គោ ៥ខាំ
  • ស្ករ ១ស្លាបព្រាបាយ
  • ប៊ីចេងបន្តិច
  • អំបិលបន្តិច
  • ម្សៅមី ១ស្លាបព្រាបាយ
  • ម្សៅឆា ១ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ខ្ទឹមសចញ្ច្រាំ ១ស្លាបព្រាបាយ
  • ល្ងរស ៥ស្លាបព្រាបាយ
  • ម្រេចបន្តិច
  • ស្លឹកក្រូចសើច ២០សន្លឹក
  • ប្រេងឆា

របៀបធ្វើ

  1. សាច់គោ ជាអោយស្តើងៗ រួចហាន់ជាចង្វាមូល រួចយកទៅប្រលាក់ ជាមួយគ្រឿផ្សំដូចជា ស្ករ ប៊ីចេង អំបិល ម្សៅមី ម្សៅឆា ល្ងរ ម្រេច ប្រេងខ្យង និងខ្ទឹម ច្របល់អោយសព្វទុកប្រហែលជា ១០នាទី។
  2. ដាំប្រេងឆាអោយក្តៅខ្លាំង ដាក់សាច់គោចូលបំពងប្រហែល ៥នាទីសឹមដាក់ស្លឹកក្រូចសើច រួចបំពងដល់សាច់ស្រួយជាការស្រេច៕

ប្រភព ៖ news.cambo25.com

No comments:

Post a Comment